ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ រួមទាំងមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ២០ថង់

បាត់ដំបង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល កម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហករណ៍ជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្លាំងមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១និង៥០នាទី ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ជុន លីម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន)។

វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២០ថង់។

ករណីនេះបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើព្រមទាំងវត្ថុតាង មកកាន់ការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់