ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាលនៃគណ:អភិបាលស្រុកកណ្ដៀងបានចុះបង្រ្កាបល្បែងស៊ីសង នៅចំណុចផ្ទះរបស់ឈ្មោះ ហែម មុន្នី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
តាមរបាយការរបស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ជនល្មើសទាំង៤នាក់មានឈ្មោះដូចខាងក្រោម។
១–ឈ្មោះ ហែម មុន្នី (ម្ចាស់ផ្ទះ) ។
២–ឈ្មោះ ជា សាមឿន ភេទស្រី អាយុ៦៣ឆ្នាំជនជាតិខ្មែរ ០៣–ឈ្មោះ អ៊ុ សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ៤–ឈ្មោះយិន ប្ញទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។
អ្នកទាំងបួនរស់នៅភូមិ ប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់. របាយការណ៍បានឲ្យដឹងទៀតថា សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖បៀតងចំនួន៣០៧សន្លឹក ឈើអូសបៀតងចំនួន១០ដើម ស្បែកជើងចំនួន០៣គូកន្ទេលក្រហមចំនួន០១ កម្រាលការុងចំនួន០១ ទូរសព្ទ័ដៃម៉ាកវីវ៉ូចំនួន០១គ្រឿង និងលុយខ្មែរចំនួន ៤១,០០០៛ (បួនមឺនមួយពាន់រៀល)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចយើងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដៀងដើម្បីបំពេញបែបបទតាមនីតិវិធី៕
មតិយោបល់