ជើងខ្លាំងជំនាញខាងឆក់កក្រើកក្រុងតាខ្មៅ និង ភ្នំពេញត្រូវបានបង្រ្កាបហើយ!

កណ្ដាល: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី មានករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) ចំណុចផ្លូវ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន BIM។

ជនសង្ស័យឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម៉ូតូ ១គ្រឿងម៉ាក HONDA ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IS-3509 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។
-កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១ (របស់ជនរងគ្រោះ)។
-កាបូបដៃពណ៌ឈាមជ្រូកចំនួន១ (របស់ជនរងគ្រោះ)។
-ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាកiphone.Xs max ពណ៌មាស និងម៉ាក meitu ពណ៌សលាយផ្កាឈូក) របស់ជនរងគ្រោះ។

សភាពរឿងហេតុ៖ នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះ កំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធ ដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ ឆ្ពោះទៅកន្លែងធ្វើការនៅភ្នំពេញដល់ត្រង់ ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ ១គ្រឿង មកពីក្រោយដល់ទន្ទឹមរួចធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លើភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យ បានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ២៩៦ ដកបចខចេញដោយចៅក្រមស៊ើបសួរ ជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ពីបទ លួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ ២៣ ខែមីនា ឆ្នាំ២០២០៕

មតិយោបល់