ព័ត៌មានជាតិ

រថយន្តជាប់ចង្កូត ជ្រុលបុករ៉ឺម៉ក បណ្តាលឲ្យធ្លាក់ផ្លូវ ចូលអាងទឹកចិញ្ចឹមត្រី លិចមួយកំណាត់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមួយគ្រឿង ខណ:កំពុងបើកបរ ស្រាប់តែជាប់ចង្កូត ជ្រុលទៅបុករ៉ឺម៉កបណ្តាលឲ្យរងរបួសម្នាក់ រួចធ្លាក់ផ្លូវចូលអាងទឹកចិញ្ចឹមត្រីលិចមួយកំណាត់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចំណុចអាងចិញ្ចឹមកូនត្រី តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបង្កកូរ៉េឃ្លុប ពណ៌ស ពាក់ស្លាកលេខប .2A 6001 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រ៉ឺម៉កនិងរថយន្តបើកបរស្របទិសគ្នា តាមបណ្តោយផ្លូវ ជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ដោយរ៉ឺម៉កបើកខាងមុខ ស្រាប់តែរថយន្តបង្កបានជ្រុល ទៅបុកកន្ទុយរ៉ឺម៉កពីក្រោយ បណ្តាលឱ្យតៃកុងរ៉ឺម៉ក របួសស្រាល រួចរេចង្កូតមកស្តាំដៃចូលអាងចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋ បណ្តាលឲ្យលិចមួយកណាត់រថយន្ត តែសំណាងល្អតៃកុង រថយន្តមិនរងរបួស ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យមើលកន្លែងកើតហេតុ ហើយភាគីទាំងសងខាងធ្វើការ សម្របសម្រួលគ្នា បញ្ចប់រឿង ដោយភាគីខាងរថយន្តចេញថ្ងៃព្យាលទៅឱ្យភាគីរ៉ឺម៉កចំនួន១០០ដុល្លារ ៕

មតិយោបល់