ពោធិ៍សាត់ៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៤នាទីព្រឹក មានប្រជាពលរដ្ឋរាយការណ៍ ជូនប៉ុសិ៍នគរបាលថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទីរសៀល មានករណីគ្រោះធម្មជាតិបង្កឡើង ដោយរន្ទះបាញ់នៅចំណុចត្រើយម្ខាងស្ទឹង ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សួស មាណ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានភូមិឆាយលូក មានប្រពន្ធឈ្មោះ ព្រុំ ភឹម អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានកូន ០៥នាក់ ក្នុងនោះស្រី ០៤នាក់ បណ្តាលឲ្យឆេះផ្ទះរបស់គាត់ គ្មានសល់អ្វីសោះឡើយ។
មូលហេតុ៖ ដោយសារតែម្ចាស់ផ្ទះ នាំកូនមកធ្វើបុណ្យនៅវត្តអូរសោម។
សម្ភារៈខូចខាតមាន៖
១/ផ្ទះ៥X៦ម៉ែត្រ ប្រក់ស័ង្កសី
២/ម៉ាសីនខួង០១គ្រឿង
៣/ចានឆ្នាំង០៥+ចានបាយ២០ កាំបិត០៣ ខោអាវមួយចំនួន៕
មតិយោបល់