មានរឿងអ្វីឲ្យប្រាកដ? បន្ទាប់ពីនាងខ្ញុង ពេលនេះចូលដល់ នាយក្តី ប្រកាសឈប់សិល្បៈ

 

(ភ្នំពេញ)៖ មហាជនស្រាប់តែលាន់មាត់ថា ពិតជាផ្ទួនៗពេកហើយ មិនដឹងមានបញ្ហាផ្ទៃក្នុងអ្វីទេ? ការលាន់មាត់បែបនេះ បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ នាងខ្ញុង តារាកំប្លែង ដៃគូដ៏សែនល្អមួយ ជាមួយនាយពាក់មី ដែលតែងចាប់ដៃគូជាមួយគ្នារាល់ដង លើឆាកកំប្លែងនោះ បែរជា ប្រកាសចាកចេញពី ការងារសិល្បៈ ដោយលើកហេតុផល ការងាររបររកស៊ី អនឡាញ អាចធ្វើឲ្យខ្លួន សប្បាយចិត្តជាង និងធ្វើឲ្យខ្លួនរីករាយបាន ហើយពេលនេះស្រាប់តែចូលដល់ តារាកំប្លែង នាយក្តីម្នាក់ទៀត ប្រកាសថា ឈប់ពីសិល្បៈដូចនាងខ្ញុង។

តែអ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺថា បន្ទាប់ពី នាងខ្ញុង ហើយនោះ នាយក្តី ក៏បាន ប្រកាសខ្លួនឈប់ពី ការងារជា តារាកំប្លែង តែសម្រាប់ ការងារនិពន្ធបទចម្រៀងខ្លួននៅរក្សាដដែល ដោយក្នុងនោះ រូបលោក បានលើកហេតុផល ស្រដៀងគ្នាជាមួយនឹង នាងខ្ញុង ជារៀមច្បងដែរ តែយ៉ាងណាក្តី ទស្សនិកជន និងបណ្តាអ្នកគាំទ្រ អ្នកទាំងពីរ ហាក់សង្ស័យថា មានរឿងអ្វីកើតឡើងឲ្យប្រាកដ មកដល់ពេលនេះ មានតារាកំប្លែង២នាក់ទៅហើយ ដែលប្រកាសខ្លួន ចាកចេញ?

គួរបញ្ជាក់ផងដែរថា នាយក្តី និង នាយចឺម តារាកំប្លែងល្បីឈ្មោះ វ័យក្មេងមួយរូបនេះ ធ្លាប់បានស្បថស្បែ នឹងគ្នា ជាបងប្អូនធម៌នឹងគ្នា ដោយក្នុងនោះ ម្តាយឪពុក នាយក្តី ស្រលាញ់នាយចឺម ចាត់ទុកដូចជា កូនប្រុសបង្កើតម្នាក់ទៀតផងដែរ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *