ព័ត៌មានជាតិ

ឡើងរបងចូលលួចសម្ភារៈក្នុងក្រុមហ៊ុនទុចោលមួយកន្លែង ត្រូវអ្នកយាមឃើញទាន់ចាប់បានម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានអ្នកយាមក្រុមហ៊ុនទុកចោលមួយកន្លែង ធ្វើការឃាត់ខ្លួនរួចប្រគល់ជូន សមត្ថកិច្ចភ្លាមៗ ក្រោយពីពួកគេបានធ្វើសកម្មភាព បិទបារ៉ែតភ្លើងរួចឡើងរបងចូលទៅក្នុង លួចសម្ភារៈក្នុងក្រុមហ៊ុន កាលពីវេលាម៉ោង០១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចក្រុមហ៊ុនទុកចោលមួយកន្លែង យីហោអង្គរគណនេយ្យ និងអធិការកិច្ច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីអ្នកយាមនៅក្នុងក្រុមហ៊ុនខាងលើ បានប្រាប់ឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់បានមកធ្វើសកម្មភាព ចូលមកលួច១លើកជា២លើករួចមកហើយ នៅចំណុចទីតាំងខាងលើ តែរូបគាត់ចាប់មិនបាន ហើយមុនកើតហេតុជនសង្ស័យ បានធ្វើសកម្មភាពបិទបារ៉ែតភ្លើង ខាងមុខក្រុមហ៊ុនរួចឡើង តាមរបងចូលផ្លោះទៅជាន់ខាងលើ លួចសម្ភារៈដូចជាដែក នឹងលួចកាត់ខ្សែភ្លើង និងសំភារៈផ្សេងៗទៀត រួចសម្ងំដេកធ្វើព្រងើយ លុះដល់ម៉ោងកើតហេតុ រូបគាត់ភ្ញាក់ឡើងឃើញជនសង្ស័យ បានធ្វើការឃាត់ខ្លួនបានម្នាក់ភ្លាមៗ រួចក៏ជូនសមត្ថកិច្ចមូលដ្ឋាន ។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត ៕

មតិយោបល់