ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទទីតាំងហាងមួយកន្លែងយីហោ (MOB)

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរងចុះបិទទីតាំង ហាងមួយកន្លែងមានយីហោ (MOB) ជាបណ្តោះអាសន្ន ដោយមានការជួបជុំប្រមូលផ្តុំផឹកស៊ី មិនគោរពតាមការណែនាំរបស់ក្រសួងសុខភិបាល ។

ហេតុការណ៍ចុះបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

យោងតាមការរៀបរាប់ ពីលោកអភិបាលរងខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដោយសារតែហាងយីហោឈ្មោះ (MOB) មួយកន្លែងនេះ បានលួចបើកដោយមិនមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្តកិច្ច ហើយនៅក្នុងនោះមិនគោរព តាមគោលការណ៍ របស់ក្រសួងសុខភិបាល ដោយមានការជួបជុំប្រមូលផ្តុំ និងផឹកស៊ីមិនរក្សាគម្លាត ដូចនេះទើបនៅយប់ថ្ងៃកើតហេតុខាងលើ ដឹកនាំកម្លាំងចម្រុះដោយលោកអភិបាលរងខណ្ឌដូនពេញ ចុះមកបិទហាងយីហោ ឈ្មោះ (MOB) ជាបណ្តោះអាសន្នតែម្តង និងរង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ចពេលក្រោយ ។

ក្រោយពីការចុះបិតរួចឃើញថា មិនមានឃាត់មនុស្សនោះទេ គ្រាន់តែហៅម្ចាស់ហាងធ្វើការណែនាំ និងធ្វើកិច្ចសន្សា មិនឲ្យបើកតទៅទៀត រង់ចាំសេចក្តីជូនដំណឹងពីអាជ្ញាធរមានសមត្តកិច្ចបន្ត ៕

មតិយោបល់