ព័ត៌មានជាតិ

សមត្ថកិច្ច​ន​គល​បាល​ក្រុង​កំពង់ឆ្នាំង​ត្រៀម​ចាប់​ពិន័យ​អាជីវករ​ដាក់​​សម្ភារៈ​លក់ដូរ​មុខផ្ទះ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​

​កំពង់ឆ្នាំង​៖​នៅលើ​ចិញ្ចើមផ្លូវ​ក្នុង​ទីប្រជុំជន​ផ្សារលើ ផ្សារ​ក្រោម​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង គេ​សង្កេតឃើញ​នៅ​តាម​មុខ​ផ្ទះ​អាជីវករ​មួយចំនួន បានដាក់​សម្ភារៈ​លក់ដូ​រលៀ​នល​យមក​លើ​ចិញ្ចើម​ផ្លូវ​ដើរ​សាធារណៈ ខ្លះ​បាន​ហៀរ​ចូល​លើ​ផ្លូវ​កៅស៊ូ​ទៀតផង​។ ទង្វើ​ខាងលើ​នេះ បាន​ធ្វើអោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុង​ក្រុង ធ្វើអោយ​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរ​ណ៍ដ​ល់អ្ន​ក​ថ្មើរជើង​និង​ក៏​ធ្លាប់​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​មាន​គំរោង​ចាប់​ពិន័យ​តាម​ផ្លូវ​ច្បាប់​នៅ​សប្តាហ៍​ក្រោយ​។​
​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​ន​គល​បាល​ក្រុង​កំពង់ឆ្នាំង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បាន​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​ថា​៖ តាម​ផែនការ​របស់​គណៈកម្មាធិកា​រ​រៀបចំ​សណ្តាប់ធ្នាប់​និង​កែលំអរ​សោភ័ណភាព​ក្រុង​កំពង់ឆ្នាំង បានដាក់​ផែនការ​អោយ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ធ្វើការ​អប់រំ​ណែនាំ​ដល់​អាជីវករ​លក់ដូ​រទាំង​អស់​មិន​អនុញ្ញាតិ​អោយ​ដាក់តាំង​សម្ភារៈ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដើរ​សាធារណៈ​ក្នុង​ទីប្រជុំជន​ផ្សារលើ​និង​ផ្សារ​ក្រោម​ឡើយ​។​ករណី​នៅ​តែ​មិន​គោរព​តាម​ការណែនាំ​ខាងលើនេះ​ទេ នៅក្នុង​សប្តាហ៍​ខាងមុខនេះ សមត្ថកិច្ច​នឹង​ធ្វើការ​រឹបអូស​សម្ភារៈ​ទាំងនោះ ដើម្បី​ធ្វើ​ការពិន័យ​ប្រាក់​ពី ១​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល តាម​ប្រកាស​ក្រសួងមហាផ្ទៃ ករណី​នៅ​តែ​មិន​រៀងចាល សមត្ថកិច្ច​នឹង​ធ្វើការ​ពិន័យ​ទ្វេដង​តាម​ផ្លូវច្បាប់​។​
​ ​គេ​បាន​ដឹងថា​ការដាក់​សម្ភារៈ​លក់ដូរ​នៅ​តាម​មុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ​ដើរ​សាធារណៈ កន្លងមក​បាន​ធ្វើអោយ​បាត់បង់​សោភ័ណភាព ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ធ្វើអោយ​រាំងស្ទះ​ការធ្វើដំណើរ​របស់​អ្នក​ថ្មើរជើង និង​ក៍​ធ្លាប់​បង្កអោយមាន​គ្រោះថ្នាក់​ច​រា ចរណ៍​ផងដែរ​។​បញ្ហា​ខាងលើ​នេះ បងប្អូន​អាជីវករ​លក់ដូ​រទាំង​អស់​គួរតែ​យល់ដឹង និង​គោ រព​តាម​ការណែនាំ​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង បើ​ពុំនោះ​ទេ​ប្រាកដ​ជា​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​មិនខានឡើយ​។​
​ ​លោក​អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹង​ទៀត​ថា​៖​នៅលើ​ចិញ្ចើមផ្លូវ​តាម​ចំណុច​ដែល​ក្រុមហ៊ុន​អង្គការ​ចៃ​កា​កសាង​ផ្លូវ​កៅស៊ូ​ថ្មី​ក្នុង​ទីប្រជុំជន​ក្រុង​កំពង់ឆ្នាំង​មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទាំង​នោះ​ចាក់សាប​ដោយ​ខ្លួន​ឯង​នៅលើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​របស់​ខ្លួន​ឡើយ​។​លើ​ចិញ្ចើម​ផ្លូវ​ទាំងអស់​នេះ​គឹ​អង្គការ​ចៃ​កា​បាន​មាន​គំរោង​រៀប​ការ៉ូ​ការ៉ូឡា ដើម្បី​លើក​សោភ័ណភាព​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង​អោយបាន​ល្អ​។​ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់សាប​នៅលើ​ផ្លូវ​សាធារណៈ នៅ​តាម​មុខ​ផ្ទះ​នោះ​ត្រូវតែ​វាយ​ចេញ​ដើម្បី​អនុវត្ត​តាម​គំរោង​ក្រុមហ៊ុន​ចៃ​កា​៕

2014-11-02_072145

មតិយោបល់