ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន វិសាន់អេឡិចទ្រិចស៊ីធី ឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេសឆក់ស្លាប់

កំពង់ឆ្នាំងៈ ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី នៅចំណុចសួនរង្វង់មូលទូក ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណី ឆក់ខ្សែភ្លើង បង្កឡើងដោយខ្លួនឯង ដោយឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់ម្នាក់ ។

សពជនរងគ្រោះឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មុខរបរជាបុគ្គលិកក្រុមហ៊ុន វិសាន់អេឡិចទ្រិចស៊ីធី ។

ក្រោយពេលកើតហេតុ ក្រុមការងារជំនាញ (ខេត្ត,ក្រុង) បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ គឺសពជនរងគ្រោះ បានស្លាប់ដោយសារ ការឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកធ្វើពិធីបុណ្យតាមប្រពៃណី ៕

មតិយោបល់