ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះខ្ទេចអស់ទាំងស្រុង បណ្តាលមកពីម្ចាស់ជាអ្នកដុត

កំពង់ស្ពឺ: ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២និង០០ នាទី មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋរបស់ឈ្មោះ សឿង សុភ័ណ្ឌ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ករណីខាងលើនេះបណ្តាលឲ្យខូចខាត៖ ឆេះផ្ទះអស់ចំនួន០១ខ្នង ទំហំ ៤X៥ ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសីជញ្ជាំងស្លឹក ។
– ឆេះអង្ករអស់ចំនួន១៥គីឡូក្រាម ។

មូលហេតុ៖ បណ្ដាលមកពីម្ចាស់ផ្ទះ ឈ្មោះ សឿង សុភ័ណ្ឌ ជាអ្នកដុត (បែកថ្នាំគាត់រស់នៅតែម្នាក់ឯង) ៕

មតិយោបល់