កំពង់ចាមៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង២០នាទី បានទទួលព័ត៌មានពីលោកស្រីចៅសង្កាត់សំបួរមាស រាយការណ៍ថា មានករណីអគ្គិភ័យ មួយកន្លែង ដែលស្ថិត នៅចំណុចភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុង/ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋានក្រុងកំពង់ចាម សហការជាកម្លាំងអគ្គិភ័យ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
+ម្ចាស់ផ្ទះឈ្មោះ លាវ ស្រាង ភេទស្រី អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរចានឆ្នាំង នៅភូមិសង្កាត់ខាងលើ ។
ករណីនេះមិនបណ្តាលអោយឆេះរាលដាល និងប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
+ការខូចខាតរួមមាន៖
– ផ្ទះទំហំ ៨ ម៉ត្រ × ១២ ម៉ែត្រ (ឆេះអស់សំភារ:ផ្សេងៗមួយចំនួន)។
– ផ្ទះសង់អំពីឈើនៅផ្នែកខាងក្រោយ និងសង់អំពីស៊ីម៉ង់ត៍នៅផ្នែកខាងមុខ ។
មូលហេតុ៖ ពុំទាន់ដឹង ពិត ប្រាកដ កំពុងធ្វើការស្រាវជ្រាវ បន្ត ។
- អគ្គិភ័យនេះរលត់អស់ ១០០% នៅវេលា ម៉ោង ៥និង៥៦នាទី ។
- ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៤ រថយន្ត ៕
មតិយោបល់