នៅក្រោមរបបសឹកភូមា ក្មេងៗត្រូវរបបសឹកឡោមព័ទ្ធចាប់ទាំងហិង្សា ហើយត្រូវប្រឈមមុខនឹងការផ្តាច់ជីវិត យ៉ាងព្រៃផ្សៃ។ » នេះសេចក្តីប្រកាសរបស់អ្នកស្រី Mikiko Otani ប្រធានគណៈកម្មាធិការសិទ្ធកុមារ របស់អង្គការសហប្រជាជាតិ។ អ្នកស្រីបញ្ជាក់ទៀតថា « កុមារភូមាប្រឈមមុខជារៀងរាល់ថ្ងៃ នូវអំពើហិង្សា ការបាញ់សម្លាប់ និងចាប់ខ្លួន។ ពួកក្មេងៗត្រូវសមត្ថកិច្ចភ្ជង់នឹងកំាំភ្លើង ឬក៏បានឃើញយោធា ធ្វើអំពើហិង្សាផ្សេងៗលើឪពុកម្តាយនិងបងប្អូនប្រុសស្រីរបស់ពួកគេ។
តាមការកត់សម្គាល់របស់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ប្រចាំនៅភូមាគឺ យោធាភូមា ហាក់ចាប់ក្មេង យកធ្វើជាចំណាប់ខ្មាំង ឬពួកគេចាប់កូនក្មេងទុក ករណីចាប់ខ្លួនឪពុកម្តាយក្មេងនោះ មិនបាន។
អង្គការ Unicef បានសង្កេតឃើញថា នៅតាមសាលារៀន មន្ទីរពេទ្យ និងនៅទីវត្តអារាម គឺមានយោធា ហ៊ុំព័ទ្ធ និងយាមល្បាត ហើយពេលពួកយោធាធ្វើសកម្មភាព តែងតែធ្វើឲ្យខូចខាតយ៉ាងដំណំ។
យោងតាមរបាយការណ៍ អង្គការ Unicef គឺមានក្មេងៗយ៉ាង១លាន មិនទាន់បានទទួលថ្នាំបង្ការចាំបាច់ ហើយក្នុងនោះ ប្រហែល៤ម៉ឺននាក់ មិនបានចាក់វាក់សាំងប្រឆាំងនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិការកុមារ របស់អង្គការសហប្រជាជាតិ សង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍ភូមានៅតែបណ្តែតបណ្តោយទៀត គឺមនុស្សមួយជំនាន់របស់ភូមា នឹងប្រឈមនឹងបញ្ហាផ្លូវចិត្ត ផ្លូវកាយ គ្មានការអប់រំ ជួបវិបត្តិសេដ្ឋកិច្ចក្នុងជីវិត អនាគតមិនល្អ និងគ្មានភាពរីកចម្រើន៕
មតិយោបល់