ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ ប្រព្រឹត្តនៅចំណុចតាមបណ្តោយផ្លូវលេខ៤៩បេតេ ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។
ជនសង្ស័យមានឈ្មោះ ភួង រដ្ឋនា ហៅ រ័ត្ន្ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) និងឈ្មោះ ជៀម សំអាន ហៅ ទៀត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់