ព័ត៌មានជាតិ

ករណី​ក្មេងអាយុ ៥ឆ្នាំម្នាក់ ​ធ្លាក់ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់ នៅខេត្តកោះកុង

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១០​និង​៥០​នាទី​ មាន​ករណី​ក្មេង​ធ្លាក់ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​ នៅ​ចំណុច​ផែ​របស់​ឈ្មោះ​ ឌឹ​ម​ ច័ន្ទ​ឌី​ ស្ថិត​ក្នុងភូមិ​កោះ​ស្តេច​ ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ ។​

​សព​មានឈ្មោះ​ សៀន​ ជិ​ក​ឈី​ង​ ភេទ​ប្រុស​ អាយុ​ ៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ឪពុក​ឈ្មោះ​ សៀន​ សុភាព​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ និង​ម្តាយ​ឈ្មោះ​ ឡង​ សុ​វ​ណ្ណា​រី​ អាយុ ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តា​មប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ ៕

មតិយោបល់