ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង ៩និង០០ នាទីព្រឹក កើតមានករណីអគីភ័យបណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជារបស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

បង្ករការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ។

មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ(ផ្ទុះសេខ្សែភ្លើង) ។

រថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់ទាំងស្រុង ៕

មតិយោបល់