ព័ត៌មានជាតិ

មុខសញ្ញាចែកចាយ គ្រឿងញៀនដុះស្លែមួយក្រុម ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលបង្រ្កាប

កណ្តាលៈ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅ សហការជាមួយផ្នែកជំនាញបាន បង្រ្កាបមុខសញ្ញាចែកចាយ ថ្នាំញៀនដុះស្លែមួយក្រុម បានយ៉ាងយោគជ័យ ។

ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន កើតហេតុនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង២៥នាទី នៅចំណុចបន្ទប់ជួលលេខ៨ ជាន់ទី២ ភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សាន វណ្ណី ហៅអំបិល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ( ឃាត់ខ្លួន )
២.ឈ្មោះ ជ័យ វិរ:ពង្ស ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីរ រស់នៅបន្ទប់ជួលលេខ៨ ជាន់ទី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ -ម្សៅក្រាសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំ,- ម៉ូតូ ហុងដា Scoopy ពណ៌ក្រហម កណ្តាល 1N: 4250​ ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍បានដើរល្បាតដល់ចំណុចផ្ទះជួល ក្រោយរោងចក្រ គីម សេង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ពេលនោះបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ នៅក្នុងម៉ូតូស្គុបពីរ ពណ៌ក្រហម អ្នកជួញដូរ ហើយពេលនោះកម្លាំងប៉ុស្ដិ៍តាខ្មៅ បានជួបជាមួយអ្នកមើលផ្ទះជួល រួចក៏បានហៅម្ចាស់ម៉ូតូ ចុះមកដើម្បីចាក់កែបធ្វើកាឆែកឆេរ ក៏បានរកឃើញនូវម្សៅសថ្លា សង្ស័យថាសាធាតុញៀន ចំនួនបីកញ្ចប់ធំ នៅក្រោមកែបម៉ូតូស្គុបពីរ ពណ៌ក្រហម រួចហើយបានធ្វើការឃាត់ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់