ព័ត៌មានជាតិ

អតីតមន្ត្រីរាជការចូលនិវត្តន៍ម្នាក់ ផឹកស្រាស្រវឹងទៅរកត្រីក្នុងស្ទឹង បណ្ដាលឲ្យលង់ស្លាប់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកក្នុងស្ទឹង ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រា ហើយក៏បានទៅរកត្រី នៅក្នុងស្ទឹងចុងភូមិ រហូតដល់ម៉ោង ៨និង៣០នាទីព្រឹក ស្រាប់តែមានអ្នកភូមិប្រទះឃើញសពអណ្តែតទឹក រួចរាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យ បញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារលង់ទឹក និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់