ព័ត៌មានជាតិ

បុរសម្នាក់ចងកសម្លាប់ខ្លួន បន្សល់ទុកប្រពន្ធជាស្រ្ដីមេម៉ាយ និងកូន៣នាក់

ភ្នំពេញៈ កូនប្រុសស្រី៣នាក់ ត្រូវកំព្រាឪពុក និងប្រពន្ធក្លាយជាស្រ្ដីមេម៉ាយក្រោយពេលឪពុក និងប្ដីរបស់ពួកគេបានចង.កសម្លាប់ខ្លួន ដោយមិនមូលហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងភូមិ តាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ត្រីជាប្រពន្ធឈ្មោះ ញឹម សុវណ្ណារ៉ា អាយុ៣៤ឆ្នាំ មានមុខរបរលក់បាយមុខរោងចក្រ ហើយស្នាក់នៅភូមិកើតហេតុខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ប្ដីរបស់គាត់ឈ្មោះ សេង ចន្ថា អាយុ៣៧ឆ្នាំ មានមុខរបរលក់បាយមុខរោងចក្រ ។

ស្រ្តីជាប្រពន្ធបានបន្ដទៀតថា កាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៦ ប្ដីរបស់គាត់បានយករ៉ឺម៉កដឹកធ្យូងទៅលក់នៅខេត្ដតាកែវ តែលក់មិនដាច់ព្រោះគេឲ្យថោកពេកដោយត្រឹម៧០០ដុល្លារ ក្រោយមកប្ដីរបស់គាត់បានត្រលប់មកផ្ទះវិញធម្មតា។ លុះមកដល់ថ្ងៃកើតហេតុ ប្ដីរបស់គាត់បានក្រោកតាំងពីម៉ោង២និង៣០ នាទីខុសពីរាល់ថ្ងៃតែគាត់មិនចាប់អារម្មណ៍។ លុះមកដល់ម៉ោងប្រមាណជា៣ ឪពុករបស់គាត់បានស្រែកសួរគាត់ថា នាងហេតុអីមិនឃើញប្ដីឯងចុះដាំបាយ ភា្លមនោះគាត់បានឆ្លើយថា ប្ដីរបស់ខ្ញុំគាត់បានក្រោកចុះទៅតាំងពីម៉ោង២កន្លះម្លេះ។ ភ្លាមនោះប្រពន្ធគាត់ និងឪពុករបស់គាត់បានដើររកក្នុងបន្ទប់ទឹកក៏មិនឃើញ ហើយបាននាំគ្នាទៅដើររកនៅក្រោយផ្ទះ ក៏ប្រទះឃើញប្ដីរបស់គាត់ចងកសម្លាប់ខ្លួនដើមក្រសាំងស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុខាងសមត្ថកិច្ចជំនាយបានចុះទៅដល់ទីតាំង ហើយបានធ្វើកោសល្យវិច្ឆ័យឃើញថា បុរសខាងលើពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន សពបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

photo_2016-06-06_10-22-28photo_2016-06-06_10-22-32photo_2016-06-06_10-22-35

មតិយោបល់