ព័ត៌មានជាតិ

មូលហេតុ​ ដែលត្រី​ងាប់​ផ្ងារពោះ​អណ្តែតឡើងលើ​?

សម្រាប់​មនុស្ស​មួយចំនួន​ប្រហែលជា​ចាប់អារម្មណ៍ និង​មួយចំនួនទៀត​មិន​ចាប់អារម្មណ៍​នោះទេ ទៅលើ​មូលហេតុ​ដែលនាំឱ្យ​ត្រី​នៅពេល​ងាប់​អណ្ដែត​ផ្ងារពោះ​ឡើងលើ។

យោងតាម​ការបកស្រាយ​របស់​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ដោយសារ​រូបរាង​របស់​ត្រី​មាន​សាច់​ក្រាស់​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ជា​សាច់​ស្តើង ហើយ​ខាងក្នុង​គឺ​ប្រអប់​ពោះ ពេល​ត្រី​ងាប់​ទៅ អវយវៈ​ផ្ទៃក្នុង​ស្អុយរលួយ ហើយ​បញ្ចេញ​ជា​ហ្គាស​ចេញមក​ពេញ​ណែន​នៅក្នុង​ពោះ ទើប​ធ្វើឱ្យ​ខ្លួន​ត្រី​ក្រឡាប់​មក​អណ្តែត​ផ្ងារពោះ​ហ្នឹងឯង៕

មតិយោបល់