បាត់ដំបងៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០នាទី នៅភូមិចំការសំរោង០២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំ បង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែននគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយ ក្នុងករណី (លួចយកម៉ូតូ) ចំនួន០២នាក់ មកកាន់អធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវ ដោយក្នុងនោះដកហូតសម្ភារៈភស្តុតាងពាក់មួយចំនួនផង ។
ជនសង័្សយទាំងពីរនាក់នោះគឺ៖ ១-ឈ្មោះ មិន ញ៉ក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មា ន ទីលំនៅភូមិចំការសំ រោ ង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២-ឈ្មោះ យុំាង ផាណាក់ (ហៅចេក) ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរ ដំ បង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក់ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៍ខ្មៅ ផ្លាកលេខ កំពត 1A -5699 លេខតួ និងលេខ ម៉ាស៊ីន 9094614 ,-ទូរសព្ទដៃម៉ាក់Samsungចំនួន ០១ គ្រឿង, -កូនសោមួយចង្កោម, -ដែកកេះចំនួន ០១, -កាបូបដាក់ប្រាក់ពណ៌ខ្មៅ ចំនួន ០១ ។
សូមជម្រាបជូនថា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី មានករណីអំពើលួចមួយកើតឡើង នៅចំណុចក្រុមទី១៩ ភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបងដែលករណីនេះ បង្កដោយជនសង័្សយខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ លាង ស្រីស្រស់ ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិចុងឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងខណៈជនរងគ្រោះជិះម៉ូតូដូចមាន ភិនភាគខាងលើយកទៅទុកនៅចំណុចកើតហេតុខាងលើ ។
នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយឆ្លងតាមរយៈ ការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខវត្ថុតាង និងការសាកសួររបស់សមត្ថកិច្ច ជនសង័្សយទាំងពីរ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ នគរបាលក្រុងកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី-ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហើយ ៕
មតិយោបល់