ព័ត៌មានជាតិ

រថយន្តហាយលែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង១១និង ២០នៅទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាកហាយលែនឌ័រ មួយគ្រឿង រេចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងទល់មុខវិទ្យាល័យជាស៊ីម សាមគ្គី ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AG-4690 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ មានទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

មតិយោបល់