ព័ត៌មានជាតិ

ជនជាតិរុស្សីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន បង្កការអុកឡុកនៅខុនដូ អូរ៉ា

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិរុស្សី ០១នាក់ ឈ្មោះ KONIN KIRILL ភេទប្រុស អាយុ៤២ឆ្នាំ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងរាំង ខណ្ឌដូនពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន បង្កការអុកឡុកនៅខុនដូ អូរ៉ា និងមានសតិមិនប្រក្រតី។ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

 

មតិយោបល់