ព័ត៌មានជាតិ

បង្ក្រាបជនប្រុសស្រី០៣នាក់ ករណីប្រមូលផ្តុំគ្នាផឹកស៊ី និងចាក់ធុងបាស់ បង្កភាពអនាធិបតេយ្យ

កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង២១ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់ បំពងសំឡេងបង្កភាពអនាធិបតេយ្យ ល្មើសនឹងបម្រាមរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឲ្យវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាស់ បំពងសំឡេង បង្កភាពអនាធិបតេយ្យនេះ ។

ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបឃាត់ខ្លួនបានមុខសញ្ញា០៣នាក់ តាមការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងមួយចំនួនទៀតត្រូវបានរត់គេចខ្លួន ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ១. ឈ្មោះ ឡេង ធាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ មេការបន្ទប់ជួល ។ ២. ឈ្មោះ អាត សំអូន ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ។ ៣. ឈ្មោះ ប្រុស ស្រីនា ហៅ ស្រីថៃ ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ។

វត្ថុតាងរួមមាន ៖ ១- ធុងទឹកកកចំនួន០២ធុង ។ ២- ស្រាបៀរមិនទាន់គាស់ចំនួន ២៤កំប៉ុង ។ ៣- ចាន កែវ និងកំប៉ុងស្រាបៀរមួយចំនួនធំ ។ ៤- ធុងប៉ាស់ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់