អ្នកម្តាយដែលទើបតែឆ្លងទន្លេហើយថ្មីៗនោះ រាងកាយស្ថឹតក្នុងអំឡុងពេលដែលត្រូវតែទទួលបានការមើលថែទាំ
និងយកចិត្តទុកដាក់យ៉ាងពិសេស ដោយសាតែស្រ្តីដែលទើបនឹងប្រសូតបុត្ររួចថ្មីៗនឹងមានអាការល្វើយខ្សោយខ្លាំងណាស់ហើយរឹតតែការប្រសូតដោយវិធីវះកាត់ផងនោះ អ្នកម្តាយនឹងមានអាការនឿយល្វើយខ្លាំងជាងការប្រសូតតាមវិធីធម្មជាតិច្រើនដងណាស់ ។ លេខនេះទស្សនាវដ្តី ឡារ៉ែន សូមនាំព័ត៌មានល្អៗពាក់ព័ន្ធនឹងការបរិភោគអាហារ និងការមើលថែទាំខ្លួនមកជំរាបជូនដូចខាងក្រោម ៖
ក្នុងរយ:តំបូងបន្ទាប់ពីប្រសូត អ្នកម្តាយគួរតមការងារផ្ទះ និងការងារណាដែលធ្ងន់ៗ ទុកឲ្យស្វាមីធ្វើសឹនទៅ រឿង
ដែលអ្នកម្តាយថ្មីថ្មោងគួរធ្វើក្នុងអំឡុងពេលសំរាកបំប៉នរាងកាយនោះគឺ ការសំរាកឲ្យបានច្រើនៗ ហាត់ប្រាណស្រាលៗ និងដែលសំខាន់នោះត្រូវបរិភោគអាហារដើម្បីសុខភាពដែលសម្បូរទៅដោយវិតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់ចំនួន ។
អាហារដែលល្អ និងសក្តិសមសំរាប់អ្នកម្តាយទើបនឹងសំរាលបុត្រហើយថ្មីៗ អ្នកជំនាញការបានណែនាំថា អ្នកម្តាយ
គួរតែទទួលទានអាហារដែលឧត្តមសម្បូរទៅដោយ សារធាតុរ៉ែ និងវិតាមីនដូចជា អាហារពពួកសាច់សត្វ ទឹកដោះ សណ្តែកសៀង ស៊ុត បន្លែ និងផ្លែឈើស្រស់គ្រប់ប្រភេទ អ្វីដែលសំខាន់គឺគួរបរិភោគអាហារឲ្យបានគ្រប់តាមតំរូវការរបស់រាងកាយ ។ចំណែកអាហារដែលអ្នកម្តាយថ្មីថ្មោងគួរតមទទួលទានជាដាច់ខាតនោះគឺ អាហារប្រឡាក់ផ្អាប់ អាហារត្រាំ ឬជ្រក់
ផ្សេងៗ អាហារដែលមានរសជាតិខ្លាំង និងអាហារដែលស្ទើរឆ្អឹនស្ទើរឆៅ ព្រោះអាហារទាំងនោះអាចមានផលប៉ះពាល់ទៅដល់ទារក ជាពិសេសអ្នកម្តាយដែលចិញ្ចឹមកូនដោយបំបៅដោះ អាចធ្វើឲ្យទារករាកបាន ។
មតិយោបល់