ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារី

កោះកុង: នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទីល្ងាច មានករណីបុរសវ័យចំណាស់ម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវ:លើកុមារីម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ស្ថិតត្រង់ចំណុចប៉ានីត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនសង្ស័យឈ្មោះ ផេង ឃុនឆាយ ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅប៉ានីត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ចំណែកក្មេងរងគ្រោះឈ្មោះ រ.ន. ភេទស្រី អាយុ៩ឆ្នាំ ។ ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាន ហើយបានធ្វើតេស្តពិនិត្យទៅឃើញថា អវិជ្ជមានកូវីដ១៩ ។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជួញដូរមនុស្យ និងអនីតិជនចាត់ការបន្ត ៕

មតិយោបល់