ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រទះឃើញ សាកសពស្រ្តីម្នាក់អណ្តែតទឹកទន្លេ មានការសង្ស័យថាជាសពនារីជនជាតិចិនម្នាក់ ដែលបានលោតទឹកទន្លេសម្លាប់ខ្លួន កាលពីថ្ងៃមុន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យផងដែរ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់