Post News Media ព័ត៌មានជាតិ ចោរស្រីរហ័សដៃ...

ចោរស្រីរហ័សដៃ ឆក់ខ្សែ.កក្មេងបានសម្រេច តែគេចមិនរួចជាប់ខ្នោះ!

សៀមរាប: កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនស្ដ្រីម្នាក់ ក្រោយពីឆក់ខ្សែកក្មេងបានសម្រេច នៅ​មុខផ្សារដើមក្រឡាញ ក្នុងភូមិ សង្កាត់គោចក ក្រុងសៀមរាប ខេត្តសៀមរាប។

​ជនសង្ស័យឈ្មោះ យស់ ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ មានស្រុកកំណើត ភូមិសំរោង ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ចូនទៅប៉ុស្ដិ៍នគរបាល ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Loading...