ព័ត៌មានជាតិ

បង្រ្កាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងដោយទទួលបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនកម្លាំងជំនាញប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០៧នាក់ រួមមាន ៖

១-ឈ្មោះ ព្រឿន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរគគីកណ្តាល ឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ២-ឈ្មោះ ព្រឿន ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំ ជាមួយជនសង្ស័យ ខាងលើ។ ៣-ឈ្មោះ វ៉ា សាវៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរយោធាកងពល (៤១) រស់នៅភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។ ៤-ឈ្មោះ ចែល ចក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។ ៥-ឈ្មោះ មាន ឌួងខាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។ ៦-ឈ្មោះ ម៉ៅ បូរិន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។ ៧-យឿន លីហ៊ួ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (CIE) ចំនួន០៣កញ្ចប់តូច មានទំងន់ស្មើ ០,៥៤ ក្រាមថ្លឹងទាំងសំបកថង់, ទូរស័ព្ទ០២គ្រឿង, ម៉ូតូ០៣គ្រឿង, សម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

មតិយោបល់