ព័ត៌មានជាតិ

បុរសញៀនស្រាម្នាក់ បានចង.កសម្លាប់ខ្លួន នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក មានករណីមនុស្សស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក) ០១លើក ស្ថិតនៅចំណុចភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក។

ជនរងគ្រោះឈ្មោះ វី ជីប ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ដឹងព័ត៌មាន:ខាងលើសមត្ថកិច្ចជំនាញ បានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ ។

សន្និដ្ឋាន៖ យោងតាមការពិនិត្យកន្លែងកើត ហេតុនិងសាកសពជនរងគ្រោះ វី ជីប ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចង .ក) មិនមានការពាក់ព័ន្ធនិងបទល្មើស ព្រហ្មទណ្ឌឡើយ។

មូលហេតុ៖ (ជាមនុស្សញៀនស្រា)។

ក្រោយសមត្ថកិច្ចត្រួតពិនិត្យសាកសព រួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់