ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចតាមក្របួច បានបន្ទាប់ពីឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ បម្រុងលួចទ្រព្យសម្បត្តិ

ភ្នំពេញ: បុរសម្នាក់បន្ទាប់ពីឡើងលើដំបូលផ្ទះប្រជាពលរដ្ឋសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវបានប្រជាពលរដ្ឋ សន្តិសុខ និងសមត្ថកិច្ចតាមឃាត់បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទីតាំងឃាត់បាននៅក្បែររោងចក្រ៦ជាន់ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ រ៉េន រឿន ៣៩ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្បែររោងចក្រ៦ជាន់ ក្នុងសង្កាត់ចោមចៅទី១។

តាមប្រព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលម៉ោងប្រហែល ៧និង០០នាទីព្រឹកថ្ងៃទី២២ នេះប្រជាពលរដ្ឋ និងសន្តិសុខដែលរស់នៅ និងយាមនៅក្បែរទីតាំងដែលឃាត់ខ្លួន គេប្រទះឃើញជនសង្ស័យខាងលើ កំពុងនៅលើដំបូលផ្ទះប្រជាពលរដ្ឋសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ភ្លាមៗ ជនសង្ស័យខាងលើព្យាយាមរត់គេច តែត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះជួយអន្តរាគមន៍និងដេញឃាត់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១៕

មតិយោបល់