ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នករើសអេតចាយម្នាក់ ក្រោយពីបង្ករបួសស្នាមដល់យាយជីម្នាក់!

​ភ្នំពេញ: បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានប្រើអំពើហិង្សា បង្ករបួសស្នាមទៅលើយាយជីវ័យចំណាស់ម្នាក់នោះហើយនៅពេលនេះ ត្រូវបានប៉ូលិសចាប់វាយខ្នោះភ្លាមៗនោះ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងវត្តថាន់ ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ វ៉ាន់ វឿន អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

មុនពេលកើតហេតុ បុរសជាជនដៃដល់បានដើររើសអេតចាយនៅក្នុងវត្តថាន់ខាងលើ ពេលនោះ ក៏បានឃើញសំបកកំប៉ុងមួយចំនួនដែលដូនជីរងគ្រោះរើសទុក បង្កជាជម្លោះ និងឈានទៅដល់ហិង្សាតែម្តង។

កម្លាំងមានសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសអ្នករើសអេតចាយដៃដល់យកមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការណែនាំអប់រំទើបធ្វើការដោះលែងទៅវិញ ដោយសារតែជនរងគ្រោះមិនដាក់ពាក្យប្តឹងនោះ៕

មតិយោបល់