ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចផាលភ្ជួរស្រែ

បាត់ដំបង: នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង២០នាទី ចំណុចវាលស្រែ ស្ថិតក្នុងក្រុមទី៣៣ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបទលួច(ផាលភ្ជួរដីស្រែ) ដែលភ្ជាប់ពីក្រោយគោយន្តមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចដោះផាលគោ យន្តកន្ត្រៃរបស់ជនរងគ្រោះឈ្មោះ ឡុង ហ៊ាន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលគាត់មកភ្ជួរដីនៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

នៅក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានទទួលព័ត៌មាននេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំធ្វើការស្រាវជ្រាវ រហូតកំណត់ មុខសញ្ញាបាននិងឈានទៅធ្វើការឃាត់ខ្លួនតែម្តង។

ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ម៉ុន ចន្រ្ទា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះ សម្បត្តិ យ៉េត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារ:ភស្តុតាងដែលដកហូតបានរួមមាន៖
-ផាលគោយន្តកន្រ្តៃចំនួន០១
-កូនសោមួយចំនួន។

នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯវត្ថុតាងបាន ប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់