ព័ត៌មានជាតិ

បេក្ខជន​ជាង ៣០០ នាក់​ចូលរួម​រត់ប្រណាំង​លើ​ដី​ភក់​ទន្លេ River Blackwater

​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​រត់ប្រណាំង​លើ​ដី​ភ​ក់នា​ទន្លេ River Blackwater ដែល​ធ្វើ​ប្រារព្ធ​ឡើង​នៅ​ចក្រភព​អង់គ្លេស​។​

​ការ​រត់ប្រណាំង​លើដី​ភក់​នេះ លើ​ទន្លេ River Blackwater នៅក្នុង​ឆ្នាំនេះ បាន​ទាក់ទាញ​បេក្ខជន បេ​ក្ខ​នារី រហូតដល់​ទៅ ៣០០ នាក់ ដែល​បាន​ចុះឈ្មោះ​ចូល​រួម ។​សម្រាប់​អ្នក​ដែល​ចូលរួម​ប្រកួត ត្រូវ​ស្លៀកពាក់​ជា​លក្ខណៈ​ឯកសណ្ឋាន​ផ្សេងគ្នា ដោយ​មាន​អ្នកខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​កីឡា ឈុត​សម្លៀក​បំពាក់​រៀបការ អាវយឺត ឬ​អាវកាក់ និង​ឈុត​ជា​លក្ខណៈ​ដូនជី ចំណែក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូលរួម​អបអរ​ក្នុង​កម្មវិធី​នេះ​ឈរ​អម​មាត់​ច្រាំង​ទន្លេ​នេះ​ដើម្បី​ទស្សនា​។​

​ទោះបីជា​ការ​រត់ប្រណាំង​លើដី​ភក់​ដ៏​យ៉ាប់យឺន​នេះ គ្មាន​ផ្តល់​រង្វាន់​សម្រាប់​អ្នក​ឈ្នះក្តី ប៉ុន្តែ​អ្នក​ដែល​ចូលរួម​ប្រកួត​ទាំងអស់​មាន​អារម្មណ៍​ថា ពួកគេ​បាន​ចូលរួម​ចំណែក​ខាង​កីឡាករ​យ៉ាង​ពេញទំហឹង ដែល​ធ្វើឲ្យ​មនុស្ស​មាន​សុខភាព​ល្អ និង​សកម្មភាព​ជា​អន្តរ​កម្ម​រវាង​គ្នា និង​គ្នា​៕​
https://i1272.photobucket.com/albums/y389/domneng/River/1-85891_zps609eb6e9.jpg
https://i1272.photobucket.com/albums/y389/domneng/River/2-85891_zpsdeaedca5.jpg
https://i1272.photobucket.com/albums/y389/domneng/River/3-85891_zps94296559.jpg
https://i1272.photobucket.com/albums/y389/domneng/River/4-85891_zpsb507c1ce.jpg
https://i1272.photobucket.com/albums/y389/domneng/River/5-85891_zpse4ffbb64.jpg
https://i1272.photobucket.com/albums/y389/domneng/River/6-85891_zpsb132250a.jpg
https://i1272.photobucket.com/albums/y389/domneng/River/7-85891_zpsd203362d.jpg
https://i1272.photobucket.com/albums/y389/domneng/River/8-85891_zps9ab54fa2.jpg
https://i1272.photobucket.com/albums/y389/domneng/River/9-85891_zps73dce532.jpg
https://i1272.photobucket.com/albums/y389/domneng/River/10-85891_zps266394ae.jpg
https://i1272.photobucket.com/albums/y389/domneng/River/11-85891_zps9ea21049.jpg

មតិយោបល់