ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតបុកផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០១ និង១២នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Tundra មួយគ្រឿង រេចង្កូតបុកសំយាបផ្ទះពលរដ្ឋបាក់ធ្លាក់ដល់ដី និងរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Tundra ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BJ-0419បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកសំយាបផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យបាក់ធ្លាក់ដល់ដី រងការខូចខាត ចំណែករថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និងមានអ្នកតំណាងខាងរថយន្តបង្កចុះមកធ្វើការសម្របសម្រួលគ្នាជាមួយម្ចាស់ផ្ទះ សងថ្លៃខូចខាតផងដែរ ៕

មតិយោបល់