ព័ត៌មានជាតិ

នោមភ្លាមៗក្រោយពីបញ្ចប់ការរួមភេទរួច ព្រោះវានឹងផ្តល់ជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នក

បើសិនជាអ្នកចង់រីករាយនឹងទំនាក់ទំនងស្នេហារបស់អ្នកឱ្យកាន់តែស្និទ្ធស្នាលនោះ រឿងមួយដែលត្រូវបារម្ភនោះគឺត្រូវមានសុខភាព ផ្លូវភេទប្រកបដោយភាពឆ្លាតវ៉ៃមួយ ។

រឿងមួយដែលធម្មតាៗនោះ គឺការនោមភ្លាមៗក្រោយពីបញ្ចប់ការរួមភេទរួច ព្រោះវានឹងផ្តល់ជាអត្ថប្រយោជន៍ដ៏អស្ចារ្យ សម្រាប់អ្នកនិង រាងកាយប្រឆាំងការបង្ករោគ ដែលផ្តល់គ្រោះថ្នាក់ដល់រាងកាយបាន ។

តាមរយៈការរួមភេទមេរោគ និង បាក់តេរីផ្សេងៗក្នុងប្រដាប់ភេទ និងរន្ធគូថអាចនឹងចូលនិងប្រមូលផ្តុំក្នុងបង្ហួរនោម ដូច្នេះវានឹងធ្វើឱ្យ ប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅប្លោកនោម បាន។ តាមពិតគេដឹងទៀតថា រឿងនេះគឺជាដើមហេតុដ៏ចំបងបំផុតមួយនៃការបង្ក រោគនៅផ្លូវទឹកម៉ូ ត្រលើមនុស្សស្រី ហេតុដូច្នេះហើយដើម្បីចៀសវាងវា អ្នកត្រូវតែនោមភ្លាមៗក្រោយពីរួមភេទរួច ។

គ្រូពេទ្យ និយាយថាការបាញ់ទឹករំអិលរបស់មនុស្សស្រី (Female Ejaculation) មិនមានកើតឡើងតាមរយៈបង្ហួរនោមឡើយ ដូច្នេះ មធ្យោបាយតែមួយគត់ ដើម្បីបញ្ចេញវាមកក្រៅនិងបំបាត់សារធាតុទាំងនោះ ចេញអស់អ្នកគួរតែធ្វើវាតាមរយៈ ការនោមចេញមកក្រៅ ភ្លាមៗក្រោយពីបញ្ចប់ប្រតិបត្តិការរួច ។ ចំពោះការនោមនេះដែរអ្នកក៏មិនត្រូវចំណាយពេលយូរដែរ ដោយធ្វើយ៉ាងណានោមឱ្យចេញក្នុង រយៈពេល៤៥នាទី ក្រោយពីរួមភេទរួច ។

មតិយោបល់