ព័ត៌មានជាតិ

ចាប់បានហើយជនសង្ស័យ ៣ នាក់ ចូល លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្រុងបាត់ដំបង

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធចូល លួច ទ្រព្យសម្បត្តិ ក្នុង លំនៅ ដ្ឋា ន ប្រជាពលរដ្ឋ កាល ថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១ វេលា ម៉ោង ១៦ និង ២៦ នាទី នៅ ចំណុច ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យ រួម មាន ៖
១- ឈ្មោះ ម៉ៅ ឡុ ង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មាន ទីលំនៅ ភូមិ ទួល តា ឯក សង្កាត់ ទួល តា ឯក ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ២- ឈ្មោះ ទូច សុ វ ណ្ណា រិ ន ហៅ លូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មាន ទីលំនៅ ភូមិ ដង្កោ ទាប សង្កាត់ ទួល តា ឯក ក្រុង បាត់ដំបង ខេត្ត បាត់ដំបង
៣- ឈ្មោះ ទឹង ជា ភេទ ប្រុស អាយុ ២២ ឆ្នាំ មាន ទីលំនៅ ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។
វត្ថុ តាង ដកហូត រួម មាន ៖ – កង់ ចំនួន ០២ គ្រឿង , – តួ ណឺ វី ស ចំនួន ០១, – ដែកកេះ ចំនួន ០៣, – ម្សៅ ក្រាម ពណ៌ ស ស្រអាប់ ច្រក ក្នុង ថង់ ប្លា ស្ទិ ក សង្ស័យ ជា សារធាតុ ញៀន ចំនួន ០១ កូន ថង់ , – អំ ពូ ល កែ ច្នៃ សម្រាប់ ប្រេ ី ប្រាស់ គ្រឿងញៀន ចំនួន ០ ២ ។
បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ បាន រៀប ចំ សំណុំ រឿង បញ្ជូន ជនសង្ស័យ ទៅ សាលា ដំបូង ខេត្តបាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់