ព័ត៌មានជាតិ

មន្រ្តីជំនាញចុះស្រាវជ្រាវករណីពុលស្រា បណ្ដាលឲ្យពលរដ្ឋ០៤នាក់ស្លាប់ នៅខេត្តកំពត

កំពតៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោយពីទទួលបាន នូវព័ត៌មាន ស្ដីពីហេតុករណីពុលស្រា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត បន្តបន្ទាប់រហូតដល់០៤នាក់ នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំង ស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យ និងស្វែងរកសំណាក ដែលនៅសេសសល់ មកវិភាគ រកមូលហេតុដែលបណ្ដាលឱ្យពុល ។

ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួម សម្របសម្រួលឡើងដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញ ពាក់ព័ន្ធផងដែរ ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប.៕

មតិយោបល់