ព័ត៌មានជាតិ

ខ្មែរ ឡាវ ទំពួន និងជនជាតិព្រៅ ជាច្រើននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន

រតនគិរី: កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២និង០០នាទីទាបភ្លឺ នៅចំណុចផ្ទះឈ្មោះ លឿន ណាត ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី មានករណី លួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ) កេីតឡេីងចំនួន ០១លេីក ក្រោទទួលព័ត៌មានភ្លាមកម្លាំងអធិការ សហការជាមួយកម្លាំងប៉ុស្ដិ៍ជ័យឧត្តម បាតាង និងល្បាំង១ ចុះធ្វេីរដ្ឋបាលចំហរ និងស្រាវជ្រាវ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី យេីងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាចំនួន ១០មុខសញ្ញា ។
១/ឈ្មោះ ស៊ីន ស៊ីវិឡៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
២/ឈ្មោះ តាំ ពិសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣/ឈ្មោះ អែម ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
៤/ឈ្មោះ សុខ ឆៃយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
៥/ឈ្មោះ សូត សុភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
៦/ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអង២ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
៧/ឈ្មោះ ប៊ុនថាន់ អេសាយ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិព្រៅ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
៨/ឈ្មោះ ឃីម សុវណ្ណរាជ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអង២ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
៩/ឈ្មោះ ជាម អ៉ឹម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិទំពួន មុខរបរជាងឈេី រស់នៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
អ្នកទាំង ០៩នាក់ខាងលេីសង្ស័យពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន ព្រោះនៅពេលសមត្ថកិច្ចធ្វេីរដ្ឋបាលចំហរ មានបក្ខពួកគេម្នាក់បានជិះម៉ូតូបុកប៉ារ៉ាស់របស់សមត្ថកិច្ច ឃាត់បានម៉ូតូ ០២គ្រឿង និងឡានបាឡែន ០១គ្រឿង។
ដោយឡែកឈ្មោះ ស៊ុន ស្រឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាប់ពាក់ព័ន្ធ ករណី លួច (លួចម៉ូតូ) នៅចំណុចកេីតហេតុខាងលេី និងបានដកហូតសម្ភារ:មានដូចខាងក្រោម៖
ម៉ូទ័រស្វាន ០១
ម៉ូតូហុងដាឌ្រីម០១៩ ចំនួន០១គ្រឿង
-ម៉ូតូសងឌ្រីម០១គ្រឿងជារបស់ជនរងគ្រោះ។
កន្ត្រៃកាត់ដែក(តូច) ០១
សាំង ០២លីត្រ
ស្នប់ និងឧបករណ៍ ប៉ះកង់ ០១ឈុត
និងកូនសោរជួសជុលម៉ូតូ ០១ឈុត
បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ខាងលេី ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់