តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់Post Newsថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧នេះ ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ២ ជាពិសេសនោះនៅចំណុចក្បែរផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ ព្រោះជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយជនជាតិចិន នាំគ្នាធ្វើដំណើរទៅសែនផ្នូរកុងម៉ា(ឆេងម៉េង)នៅស្រុកកំណើតរៀងៗខ្លួន។
ប៉ុន្តែទោះបីជាមានការកកស្ទះចរាចរណ៍យ៉ាងក្តី ក៏គេសង្កេតឃើញកម្លាំងសមត្ថកិច្ចបានចេញធ្វើការអន្តរាគន៍សម្រួលការកកស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕
មតិយោបល់