Post News Media ព័ត៌មានជាតិ ប៉េអឹមខេត្តរត...

ប៉េអឹមខេត្តរតនគិរីបង្ក្រាបរថយន្តបាឡែនលួចដឹកឈើប្រណីតជាច្រើនដុំ

រតនគិរី: រថយន្តបាឡែនមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំ ហើយដឹកចេញពីព្រំប្រទល់ខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តរតនគិរី ត្រូវបានកម្លាំងប៉េអឹមស្នាក់ការលេខ៧៨១ ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង៨និង១៨យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ៣ ឃុំក្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ក្បែរស្នាក់ការតែម្តង។

រថយន្តដឹកឈើដែលត្រូវកម្លាំងប៉េអឹមបង្ក្រាបខាងលើនេះ ម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២X-១៣៦៥ ។

លោកអនុសេនីយ៍ឯក ហង្ស វុទ្ធី ជំនួយការស្នាក់ការ៧៨១ បានឲ្យដឹងថា ក្រោយពីបង្ក្រាបកម្លាំងយើងបានរកឃើញស្លាកលេខមួយទៀតនៅក្នុងរថយន្តដឹកឈើបទល្មើស គឺ ភ្នំពេញ ២Z-៦០៦១។

ប្រភពច្បាស់ការមួយបានដឹងថា រថយន្តបាឡែនដឹកឈើល្មើសច្បាប់ខាងលើ ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ ស្រី ណែត ដែលធ្វើសកម្មភាពដឹកឈើជារាល់ថ្ងៃ។

បច្ចុប្បន្នរថយន្តល្មើសខាងលើ ត្រូវកម្លាំងប៉េអឹមបញ្ជូនមកឲ្យកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕

Loading...