ព័ត៌មានជាតិ

Update៖ ជាងសំណង់ម្នាក់ សុំផ្ទះបងប្អូនសម្រាក១យប់ ព្រឹកឡើងស្រាប់តែស្លាប់បាត់បង់ជីវិត

ភ្នំពេញ: បុរសម្នាក់ជាជាងសំណង់ បានមកសុំផ្ទះបងប្អូនជីដូនមួយ សម្រាក១យប់ ដោយបន្ទប់ជួលរបស់ខ្លួនជាប់សោខាងក្រៅ ស្រាប់តែព្រឹកឡើង ស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ សាន យន អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានស្រុកកំណើត នៅស្រុកលើកដែក ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីយប់ម៉ោងប្រហែល១០យប់ ថ្ងៃទី២៨ ខែកក្កដា ជនរងគ្រោះបានមកសុំផ្ទះកន្លែងកើតហេតុ ដែលត្រូវជាបងប្អូនជីដូនមួយនិងគ្នា ដើម្បីសម្រាកមួយយប់ រួចព្រឹកឡើងត្រឡប់ ទៅធ្វើការវិញ ស្រាប់តែដល់វេលាព្រឹក ម្ចាស់ផ្ទះឃើញជនរងគ្រោះដេកមិនភ្ញាក់ ក៏ទៅដាស់ស្រាប់តែស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើល ក៏រាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យភា្លមៗ ។

ក្រោយកើតហេតុ បន្ទាប់ពីពិនិត្យកោសល្យវិច្ច័យ របស់សមត្ថកិច្ចជំនាញរួច ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕

មតិយោបល់