តារាឆ្នើមពានរង្វាន់ពិភពលោក Mbappe មកដល់ពេលនេះមានកុងត្រាដែលជិតនឹងផុតសុពលភាពទៅហើយនៅត្រឹមរដូវក្តៅឆ្នាំក្រោយហើយជឿជាក់ថាក្លឹបយក្សអេស្បាញ Real Madrid នឹងត្រូវបំបែកធនាគារ
ដើម្បីយកលុយមកចាយលើកីឡាកររូបនេះឲ្យបានមុនចុងខែសីហានេះហើយ។
The Goal បានសរសេរថាក្លឹប Real Madrid មកដល់សប្តាហ៍នេះគឺបានដាក់ពាក្យស្នើសុំជាផ្លូវការហើយដើម្បីសុំចរចាជាមួយនឹងក្លឹប PSG ក្នុងការនាំយកកំពូលខ្សែប្រយុទ្ធវ័យក្មេង Mbappe មកកាន់ទឹកដីអេស្បាញឲ្យបាននៅក្នុងរដូវក្តៅនេះ។
Real Madrid មានទំនុកចិត្តខ្លាំងថានឹងអាចធ្វើបានសម្រេចចិត្តនូវកុងត្រាជាមួយនឹង Mbappe ក្នុងរយៈពេលយ៉ាងយូរសប្តាហ៍ក្រោយនេះពីព្រោះជឿជាក់ថាកីឡាករនឹងមិនបន្តកុងត្រាថ្មីជាមួយនឹង PSG ឡើយ៕
មតិយោបល់