រតនគិរី: យោងតាមបណ្តាញសង្គមហ្វេសបុក ABC Cambodia Family បានចេញផ្សាយ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២១០៦ មុននេះបន្តិច ថា៖
“សាច់សត្វព្រៃជាច្រើន ដែលដាក់តាំលក់ នៅក្នុងផ្សារបានលុង និងក្នុងភូមិជយ័ជំនះ ជុំវិញបរិវេណផ្សារក្រុងបានលុង ត្រូវបានកំលាំងក្រុមអន្តរាគន៍បង្ក្រាបបទល្មើសត្វព្រៃចលត័ នៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថ ផ្ទៃប្រទេស និងអង្កការសម្ព័ន្ធមិត្តសត្វព្រៃរួម ទាំងកម្លាំងរដ្ឋបាលព្រៃឈើខេត្តផងដែរ បានចុះឆែកឆេរត្រួតពិនិត្យរុករកឃើញ នៅវេលាម៉ោ៧និង៣០នាទី ព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៦ បានសាច់សត្វពីរបីប្រភេទ។
មន្រី្តដែលចុះបង្ក្រាបផ្ទាល់នោះ បានប្រាប់ថាសាច់សត្វ ដែលបង្ក្រាបបាននោះរួមមានដូចជាសាច់ជ្រូកព្រៃស្រស់ចនួន២៥គីឡូក្រាម, សាច់សត្វឈ្លូសស្រស់ចំនួន៣១គីឡូក្រាម, សាច់សត្វត្រគួតស្រស់ចំនួន៣.៨គីឡូក្រាម និងសត្វអារញីគ្រៀមមួយក្បាលផងដែរ។
ប៉ុន្តែក្នុងហេតុការណ៍ចុះបង្ក្រាប បានវត្ថុតាងនោះស្រាប់ តែខាងកំលាំងដែលបានចុះទៅបង្ក្រាប និងបានប្រាប់ថាចាប់បានតែសាច់សត្វទាំងនោះទេ មិនបានឃាត់ខ្លួនម្ចាស់សាច់សត្វឡើយដោយរកមិនឃើញមានអ្នកទទួលខុសត្រូវ។
បន្ទាប់ពីនោះកំលាំង ក៏បានយកវត្ថុតាងទាំងនោះទៅធ្វើកំណត់ហេតុ ជំរាបថ្នាក់លើឱ្យបានដឹងផងដែរ។ កាចុះចុះបង្ក្រាបបែបនេះ មិនមែនទើបនឹងចាប់ផ្តើមធ្វើនោះទេគឺធ្វើឡើងរាប់រយដង មកហើយឯលទ្ធផលវិញ បានត្រឹមតែយកសាច់សត្វបង្ក្រាបបាននោះ ទៅបញ្ចេញសកម្មភាពកាយវិការយករូបភាពថា បានដុតកំទិចចោលអស់ហើយ។ និងហៅអាជីវករជាម្ចាស់សាច់សត្វនោះ មកធ្វើកំណត់ហេតុ ផាកពិន័យតិចតួច ណែនាំបញ្ឈប់របរនោះតែប៉ុនណ្ណោះ។
ប៉ុន្តែអាជីវករ ទាំងនោះមិនរាងចាលនោះទេ មិនខុសពីវែកចក នោះឡើយពោលគឺក្រុមការងារចេញពីខេត្តមិនទាន់ផុតផង ដាក់សាច់សត្វព្រៃគ្រប់ប្រភេទលក់ពាសពេញផ្សារ នោះទៀតហើយព្រមអាជីវករ ទាំងនោះបានត្រូវរ៉ូវសមត្ថកិច្ចនៅមូលដ្ឋាននោះអស់ហើយ។
ជាក់ស្តែងការចុះបង្ក្រាបថ្ងៃនេះ ចាប់បានសាច់សត្វព្រៃ ឯមនុស្សដាក់មេប្រូចអស់ ប្រហែលជាសមត្ថកិច្ចមូលដ្ឋាន ជាអ្នកឱ្យដំណឹងរត់ និងយកសាច់សត្វលាក់អស់់ គឺនៅសេសសល់តិចតួច ម្យ៉ាងអាជីវករលក់សាច់សត្វព្រៃនោះភាគច្រើនជាប្រពន្ធមេៗទាហាន និងប៉ូលិសទៀតផង។ ហើយក៏នៅមានហាងជាច្រើនទៀតមានលក់សុទ្ធសឹងម្ហូបជាសាច់សត្វព្រៃគ្រប់ប្រភេទ មិនដែលឃើញក្រុមការងារខាងលើ ចុះទៅបង្ក្រាបនោះឡើយ ប្រហែលជាក្រុមនោះក៏នៅខ្លាចអំណាចម្ចាស់ហាងទាំងអស់នោះដែរ ឬមួយធ្លាប់បានទទួលលាភសក្ការៈ ដែរបានជាមិនព្រមចុះទៅបង្ក្រាបយ៉ាងនេះ៕”




មតិយោបល់