ព័ត៌មានជាតិ

រថយន្ត ២គ្រឿងខាងមុខឈប់ចាំស្តុប ស្រាប់តែ FUSO មកពីក្រោយលឿនបុកពេញទំហឹងខូចខាតទាំង ៣គ្រឿង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ហាណូយ ចំណុចស្តុបបំបែកចូលទៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តតាកូម៉ា មួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូងរហូតមកដល់ចំណុចកើតហេតុ ស្របពេលស្តុបលោតក្រហមក៏ឈប់ចាំសិន ខណ:នោះមានរថយន្តកូរ៉េឃ្លុំដឹកទំនិញពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0978 មកស្របទិសពីក្រោយឈប់ចាំស្តុបដូចគ្នា បន្ទាប់មក ក៏មានរងយន្ត FUSO ធុនធំដឹកទំនិញ ទិសដៅស្របគ្នាមកពីក្រោយសង្ស័យជាន់ហ្រ្វាំងមិនជាប់ទើបជ្រុលបុករុញពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំង ៣គ្រឿងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិង សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះ ធ្វើការវាស់វែងយករថយន្តដាក់ខាង និងឲ្យភាគីទាំង៣ ដោះស្រាយគ្នាមួយជំហានសិន បើមិនត្រូវនិងអនុវត្តតាមនីតិវិធី៕

មតិយោបល់