បរទេស៖ កីឡាករខ្សែបម្រើឆ្នើម Locatelli មកដល់ពេលនេះបានក្លាយទៅជាគោលដៅរបស់ក្លឹបធំៗជាច្រើនទាំងនៅអង់គ្លេសនៅអ៊ីតាលីជាពិសេសគឺ Juventus ប៉ុន្តែជឿជាក់ថាក្លឹបអង់គ្លេសនឹងមិនឲ្យរបូតឱកាសនេះងាយៗឡើយ។
ប្រធានក្លឹប Sassuolo លោក Giovanni Carnevali បានអះអាងនៅសប្តាហ៍នេះថាកីឡាកររូបនេះពិតជាចង់ផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Juventus ប៉ុន្តែក្លឹបកំពុងបន្តស្តាប់សំណើររបស់ក្លឹបអង់គ្លេសមួយចំនួនផងដែរ។
លោកបន្តថា Sassuolo នឹងបន្តធ្វើការពិភាក្សាជាមួយនឹង Juventus បន្ថែមទៀតនៅក្នុងដំណាក់កាលបន្ទាប់ដោយសង្ឃឹមថានាំយកកីឡាករម្ចាស់ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០រូបនេះទៅចូលរួមជាមួយនឹងកីឡាដ្ឋាន Turin នៅរដូវកាលក្រោយ៕
មតិយោបល់