កណ្ដាលៈ បុរសវ័យចំណាស់ម្នាក់ បានប្រើល្បិចលួងលោមក្មេងស្រីអាយុ៦ឆ្នាំម្នាក់យកទៅរំលោភកាលពីវេលាម៉ោង៩ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រោមដើមរាំងលើទួលប្រាំរយស្ថិតក្នុងភូមិ គោគអណ្តែតឃុំស្អាងភ្នំស្រុក ស្អាង ខេត្តកណ្ដាល។
បុរសល្មោភកាមរូបនោះមានឈ្មោះ ច្រិច កុល អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាង ភ្នំស្រុកស្អាង ខេត្តកណ្តាល សព្វថ្ងែស្នាក់នៅវត្តទួលប្រាំរយ។ ចំណែកក្មេងស្រីឈ្មោះ ហ.ស.ន អាយុ៦ឆ្នាំ រស់នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
នៅម៉ោងកើតហេតុជនសង្ស័យបានលួងលោមឲ្យលុយទៅស្រីរងគ្រោះ និងក្មេងស្រីម្នាក់ទៀតអាយុ២ឆ្នាំ ដែលកំពុងដើរលេងក្នុងភូមិ រួចនាំក្មេងស្រីទាំងពីរ ដើរទៅក្រោមដើមរាំងក្បែរមាត់បឹងប្រាំរយ ស្ថិតនៅខាងលិចវត្តទួលប្រាំរយចម្ងាយប្រហែល៣០០ម៉ែត្រ។ ពេលទៅដល់ជនសង្ស័យបានឲ្យក្មេងស្រីរងគ្រោះដេកផ្ងាលើដីរួចស្រាតខោ រួចហើយជសង្ស័យពោបពីលើក្មេងស្រីរងគ្រោះ គាប់ជួនពេលនោះមានឈ្មោះសាញ់ សៀបកំពុងដើរមកពីបឹងរាវខ្ចង បានឃើញសកម្មភាពខាងលើ ហើយជនសង្ស័យបានបញ្ឈប់សកម្មភាពរបស់ខ្លួនដើរទៅបាត់។
ក្រោយពេលទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលប៉ុស្តីស្អាងភ្នំបានចុះទៅឃាត់ជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់