ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Lexus RX 450h បុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្តបុករបងផ្ទះពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់/ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាក Lexus RX 450h ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG- 9878 បើកបរដោយបុរសម្នាក់។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកខាងលើ ធ្វើដំណើរពីត្បូងមកជើងក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបងផ្ទះកើតហេតុពេញទំហឹង បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខទាំងស្រុង ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តបានចុះរត់ចេញបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងរួចហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ជាមួយភាគីខាងម្ចាស់ផ្ទះ៕

មតិយោបល់