(ថៃ)៖ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ តារាស្រី Pancake ក៏បានធ្វើការបើកចិត្តជាលើកដំបូង ជាមួយនឹងអ្នកម្ដាយរបស់ខ្លួន រៀបរាប់ពីរឿងរ៉ាវ អំឡុងពេលព្យាបាលជំងឺកូវីដ១៩ ដោយនៅក្នុងនោះ នាងថែមទាំងបានបង្ហាញពីការព្រួយបារម្ភ ចំពោះអ្នកម្តាយ ដែលបានឆ្លងចូលទៅដល់សួត ដែលត្រូវការចាក់បញ្ចូលឈាម ថែមទៀតផង។
តារាស្រី Pancake បាននិយាយថា «វាគួរឱ្យខ្លាចខ្លាំងណាស់។ តែបើសួរថាខ្លាចទេ វាគឺគួរឲ្យខ្លាចស្រាប់ហើយ ប៉ុន្តែយើងបានគិតថា នៅពេលនោះយើងកំពុងតែទទួលបានការព្យាបាល។ យើងត្រូវតែប្រញាប់ជាសះស្បើយ។ ហើយធ្វើឱ្យខ្លួនឯងឲ្យកាន់តែមានភាពរឹងមាំឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ព្រោះយើងមិនដឹងថាពេលណា យើងនឹងត្រូវចេញពីមន្ទីរពេទ្យនោះទេ ហើយយើងនឹងអាចប្រសើរឡើងដែរទេ ឬក៏សួតរបស់យើងនឹងកាន់តែអាក្រក់ទៅៗដែរទេ ទាំងដែលយើងមិនអាចឆ្លើយតបនឹងវាបាន ហើយខាងគ្រូពេទ្យក៏មានពេលមកប្រាប់យើងថា តើប៉ុន្មានថ្ងៃនឹងអាចជាសះស្បើយ គឺយើងមិនដឹងត្រង់ចំណុងហ្នឹងទេ គឺវាអាស្រ័យលើយើង ដែលត្រូវតែមានភាពរឹងមាំបំផុត តាមដែលអាចធ្វើទៅបាន»។
មិនត្រឹមតែប៉ុណ្ណោះ Pancake ក៏បានប្រាប់ពីអារម្មណ៍នៅពេលដែលខាងមន្ទីរពេទ្យបានមកទទួលនាងនិងសមាជិកគ្រួសារទៅព្យាបាល ដោយបានលើកឡើងថា ខណៈពេលដែលនាងបានចូលដល់ក្នុងបន្ទប់ នាងមិនដែលដើរចេញម្តងណាទេ។ ក្នុងនោះដែរ វាហាក់ស្ថិតនៅក្នុងតំបន់ចតុកោណ ប៉ុន្តែសំណាងណាស់ ដែលរូបនាងបាននៅជាមួយនឹងគ្រួសារ ដោយសារតែនៅពេលនោះ ចំនួនបន្ទប់គឺនៅមានកម្រិត ដែលធ្វើឲ្យនាងនិងគ្រួសារអាចនៅជាមួយគ្នាបាន។
ប្រភព៖ Sanook
មតិយោបល់