កណ្ដាលៈ ក្រោមការបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ត្រីលោក សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានបណ្តឹងរបស់ជនរងគ្រោះ ទី១.ឈ្មោះ មករា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅភូមិឃុំ ជយ័ធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧, ទី២. ឈ្មោះ ធី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅភូមិឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ,ទី ឈ្មោះ គាងហេង ភេទប្រុស ទីលំនៅភូមិតាកែវ2 ឃុំវិហាសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ និងទី៤ ឈ្មោះ រត្ន័ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅ ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើការល្បាតចល័ត ក្នុងភូមិសាស្រ្តស្រុក លុះដល់ចំណុចខាងលើ បានប្រទះឃើញជនសង្សយ័ចំនួន ០៥ នាក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក Scoopy និងម៉ាក Nix ទើបធ្វើការឃាត់ខ្លួនយកមកសួរនាំ នៅមូលដ្ឋាន អាវុធហត្ថស្រុកខ្សាច់កណ្តាល។
ជនសង្ស័យខាងលើ រួមមាន៖ ១. ឈ្មោះ សឿន ហៅម៉ាប់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្វាយទោ ឃុំជាយកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួន) ទី២.ឈ្មោះ ភស្ត័ ហៅឌុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួន) ទី៣.ឈ្មោះ វ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ ភូមិកាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួន) ទី៤.ឈ្មោះ សុខម៉េង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ ភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) និងទី៥. ឈ្មោះ ភក្ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពញ្ញាលៀង ឃុំអង្គររាជ ស្រុកព្រះសេ្តច ខេត្តព្រៃវែង (ឃាត់ខ្លួន) ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ០២គ្រឿង ម៉ាកScopy ពណ៌ស ស្លាកលេខ ភ្នំពេញ1FK 7083 និង១គ្រឿងទៀត ម៉ាកNix ពណ៌ស ស្លាកលេខព្រៃវែង 1K 3622, ដាវដែក ០១ដើម, ទូរសព្ទ័ ០៣គ្រឿង ម៉ាក់ iphon6 មួយគ្រឿង និង iphon5 ពីរគ្រឿង និងសម្លៀកបំពាក់មួយចំនួន (ខោ ១០ និងអាវ០៥)។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៧ យប់ថ្ងៃទី១៦ ខែមិថុនា កម្លាំងមន្ទីរយុត្តិធម៌ខេត្ត និងកម្លាំងអាវុធហត្ថ ស្រុក បានចុះល្បាតចល័ត ក៏ប្រទះឃើញមុខសញ្ញាទាំង ០៥នាក់ ខាងលើគួរឲ្យសង្ស័យ ទើបធ្វើការឃាត់ខ្លួនសួរនាំយកមកអង្គភាពស្រុក។ ក្រោយពីសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ធ្លាប់ធ្វើសកម្មភាពវ៉ៃ និងកាប់ប្លន់យកម៉ូតូ និងទូរស័ព្ទជាច្រើនលើកមកហើយ នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងព្រៃវែង ចំនួន០៤លើក ដោយនៅខេត្តកណ្តាល និងខេត្តព្រៃវែងគឺ៖
លើកទី០១ – ធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅ ចំណុចផ្លូវលំជិតស្ពានខ្លោងទី៣ ភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានគ្នា០៥នាក់ខាងលើ បានធ្វើសកម្មភាពយកដាវទៅកាប់លើ ជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសស្រាល (ចំខ្នង និងជើងឆ្វេង) ហើយយក ម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅទៅលក់នៅម្តុំវត្តមហាមន្ត្រី។
លើកទី០២ – ធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង នៅវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ8A ស្ពានព្រែករូង ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានគ្នា០៥នាក់ខាងលើ បានធ្វើសកម្មភាពយកដាវ ក្នុងស្រោម វាយលើ ជនរងគ្រោះម្នាក់ បណ្ដាលឲ្យចំស្មារងរបួសស្រាល ហើយយក ម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅ យកទៅលក់នៅម្តុំវត្តមហាមន្ត្រី។
លើកទី០៣ – ធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ចំណុចផ្លូវបេតុង7NG ភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានគ្នា ០២នាក់ (ឈ្មោះ សុខម៉េង និងឈ្មោះ ភស្ភ័ ហៅ ឌុក) បានធ្វើសកម្មភាពយកដាវកាប់ ទៅលើជនរងគ្រោះ០២នាក់ចំប្រអប់ដៃខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ និងយកម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ជិះទៅភ្នំពេញតែត្រូវជនមិនស្គាល់អត្តសញ្ញាណ វាយប្លន់យកបន្តទៅបាត់។
លើកទី០៤ – ធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង វេលាម៉ោង ៩ និង30នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្សារទ្រា ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង មានគ្នា០៤នាក់ (ឈ្មោះ សឿន ហៅម៉ាប់,ឈ្មោះ ភស្ត័ ហៅឌុក, ឈ្មោះ វ៉ាត និងឈ្មោះ ភក្រ្តា) បានវាយដោយដៃទៅលើជនរងគ្រោះ ០២នាក់ បណ្តាលឲ្យរងរបួសស្រាល ដោយម៉ូតូដែលប្លន់ ម៉ាកNix ពណ៌ស ស្លាកលេខព្រៃវែង 1K 3622 ត្រូវបានឃាត់រក្សារទុកនៅ អាវុធហត្ថស្រុក) និងមានករណីប្លន់ ឆក់ កន្លែងផ្សេងៗ កំពុងត្រូវបានសមត្ថិកិច្ចសាកសួរបន្ថែម និងស្រាវជ្រាវបន្ត។
បច្ចុប្បន្នកម្លាំងជំនាញមន្ទីរយុត្តិធម៌ និងកម្លាំងអាវុធហត្ថស្រុក កំពុងស្រាវជ្រាវបន្តចាត់ការតាមនីតិវិធី និងសហការជាមួយជំនាញ អាវុធហត្ថរាជធានី និងខេត្តពាក់ព័ន្ធ៕














មតិយោបល់